Thursday, March 13, 2014

ក្បួនទាយប្រជ្រុយ

 ​ប្រជ្រុយ​នៅលើ​បបូរមាត់​
​   បុរស​ណា​ដែល​មាន​ប្រជ្រុយ​នៅលើ​បបូរមាត់​ជា​អ្នក​មាន​ភ័ព្វសំណាង​ល្អ​ណាស់ ​ទៅលើ​មុខរបរ​រក ស៊ី​ជួញដូរ និង​ទៅលើ​ការហូបចុក ។ ជន​ប្រភេទ​នេះ​ទោះបីជា​ជួប​ភាព​ទុរ្ភិក្ស​អត់ឃ្លាន​យ៉ាងណាក្តី ក៏​គេ​អាច​មាន​ស៊ី​មាន​ពាក់​គ្រប់គ្រាន់​។ ទោះបីជា​មាន​ការ​ស្មុគស្មាញ​នៅក្នុង​មុខរបរ​រកស៊ី​ក្តី​ក៏​មិនសូវ​ព្រួយ បារម្ភ​អត់​ការងារ​ធ្វើ​ដែរ ។ ប៉ុន្តែ​ចំពោះ​នារី​ដែល​មាន​ប្រជ្រុយ​បែបនេះ​នាង​តែងតែ​ចាញ់​ឧបាយកល​របស់ ប្រុស​ព្រាន​បោកប្រាស់​យក​ខ្លួនប្រាណ​ទៀតផង ។​
​    
​ប្រជ្រុយ​នៅត្រង់​ចង្កា
​    ​បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅត្រង់​ចង្កា លុះ​ដល់​វ័យ​ចាស់ជរា​ទៅនឹង​ជួប​នូវ​ភ័ព្វវាសនា​ល្អ ។ ប៉ុន្តែ​បញ្ហា​មួយ​គួរ​យកចិត្តទុកដាក់​នោះ គឺ​ប្រសិនបើ​ចង្កា​មាន​សម្លាក​ស្នាម​អ្វីមួយ​ឆូត​កាត់​លុះ​ដល់​វ័យចាស់ ជរា​ទៅ​រាសី​នឹង​ស្រុតចុះ​វិញ​ជាពុំខាន ។​
​    ​
ប្រជ្រុយ​នៅ​ចំ​ពាក់កណ្តាល​រោមចិញ្ចើម
​    ​បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅ​ចំ​ពាក់កណ្តាល​នៃ​រោមចិញ្ចើម​ជា​ អ្នក​មាន​ថ្វីដៃ​និង​សមត្ថភាព ខ្ពង់ខ្ពស់ ហើយ​មាន​មិត្តភក្តិ​ច្រើន​ទៀតផង ។ ប្រសិនបើ​ជួប​ឧបសគ្គ​អ្វី​មួយ​ជន​ប្រភេទ​នេះ​នឹង​ត្រូវ​បាន​មិត្ត ភក្តិ​ជួយ​ដោះស្រាយ​ឱ្យ​រួច​ពី​ទុក្ខទោស ។ ម្យ៉ាងទៀត​ទោះបីជា​មាន​សមត្ថភាព​កម្រិត​ខ្ពស់​យ៉ាងណាក្តី ក៏​ពួកគេ​ទាំងនោះ​មាន​ការជួយឧបត្ថម្ភ​ពី​ចៅហ្វាយនាយ​ដោយ​ចាំបាច់​បំផុត ។​
​   
 ​ប្រជ្រុយ​នៅក្នុង​រោម​ចិញ្ចើម
​    ​បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅក្នុង​រោមចិញ្ចើម ជា​អ្នក​សម្បូរ​ទៅ​ដោយ​ចំណេះវិជ្ជា និង​មាន សមត្ថភាព​កម្រិត​ខ្ពស់​នៅក្នុង​ផ្នែក​សិល្បៈ ម្ល៉ោះហើយ​នៅក្នុង​មុខរបរ​នេះ​ពួក​អ្នក​អាច​ពង្រីក​បាន​ដោយ​គ្មាន​បញ្ហា អ្វី​ចោទឡើង​ឡើយ ។​


ប្រជ្រុយ​នៅ​ខាងចុង​រោមចិញ្ចើម
​    ​បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅត្រង់​ខាងចុង​រោម​ចិញ្ចើម ជា​មនុស្ស​មានទ្រព្យ​សំណាង​សម្បូរ ហូរហៀរ ហើយ​កាលពី​នៅ​យុវវ័យ​អាច​ចំណេញ​បាន​ប្រាក់កាស​ច្រើន ហើយ​ជន​ប្រភេទ​នេះ​គឺ​ពុំ​ខ្វះខាត​ប្រាក់ កាស​ទេ ហើយក៏​ពុំ​ជួប​ការលំបាក​វេទនា​អ្វី​ផង​ដែរ ។​
​    
​ប្រជ្រុយ​នៅត្រង់​ចន្លោះ​រោមចិញ្ចើម​និង​រង្វង់​ភ្នែក
​    ​បុរស​-​ស្ត្រី ណា​ដែល​មាន​ប្រជ្រុយ​នៅត្រង់​ចន្លោះ​នៃ​រោមចិញ្ចើម​និង​រង្វង់​ភ្នែក​ជា​ មនុស្ស​មាន សំណាង​បំផុត ព្រោះ​មាន​ចៅហ្វាយនាយ​ជួយឧបត្ថម្ភ​ម្ល៉ោះ ហើយ​គង់​មាន​ថ្ងៃ​ណា​មួយ​អាច​ចម្រុងចម្រើន ជាពុំខាន ។ ប្រសិនបើ​សាមីខ្លួន​បាន​ប្រកបមុខរបរ​រកស៊ី​តូច​តាចក្តី​ក៏​អាច​មាន​សន្ទុះ​ ជឿនលឿន​ទៅ​មុខ យ៉ាង​ឆាប់រហ័ស​ដែរ ។​
​    ​
ប្រជ្រុយ​នៅត្រង់​ចុង​កន្ទុយភ្នែក
​    ​បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅ​ត្រង់​ម្តុំ​ចុង​កន្ទុយភ្នែក ក៏​ជា​តំណាង​នូវ​ភ័ព្វវាសនា​ល្អ​ដូចជា ប្រជ្រុយ​នៅត្រង់​ចន្លោះ រោម​ចិញ្ចើម និង​រង្វង់​ភ្នែក​ដែរ គឺ​មនុស្ស​ប្រភេទ​នេះ​ត្រូវបាន​អ្នកផង​ជួយ​ជ្រោមជ្រែង លុះត្រាតែ​បាន​សម្រេច​នូវ​កិច្ចការ​អ្វីមួយ ។​
​    ​
ប្រជ្រុយ​នៅ​ពីក្រោម​ត្របកភ្នែក​
​    ​បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅក្រោម​ត្របកភ្នែក​ជា​តំណាង​នូវ​ ស្នេហ៍​ច្រើន ព្រោះ​ពួកគេ តែងតែ​ភ្លើតភ្លើន​ក្នុង​ផ្លូវ​ស្នេហា ហើយ​ជារឿយៗ​ក៏​រង​នូវ​ទឹកភ្នែក​ជូត​ក្បាលជង្គង់​ក៏​ដោយសារ​តែ​រឿង​ស្នេហ៍ អភ័ព្វ​នេះ​ដែរ ។ ចំពោះ​នារី​ភេទ​វិញ លុះ​ទទួល​ការរំភើប​ចិត្ត​រួច​ហើយ ទើប​អាច​ដោះស្រាយ​បាន​តាម​ក្រោយ​។ ម្ល៉ោះហើយ​បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​បែបនេះ ហើយ​មុន​នឹង​ទាក់ទង​ពី​រឿង​ស្នេហា គួរតែ​លូក​-​ល សន្សឹមៗ​បាន​ហើយ​ដាច់ខាត​កុំឱ្យ​ធ្លាក់​ចូល​ក្នុង​រណ្តៅ​ស្នេហ៍​ឱ្យសោះ ។​
​   
 ​ប្រជ្រុយ​នៅ​ចំ​ពី​ក្រោម​ប្រស្រី​ភ្នែក
​    ​បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅ​ចំ​ពីក្រោម​ប្រស្រី​ភ្នែក​អាច​ ចាត់ទុក​បាន​ជា​ភ័ព្វសំណា​ង​ល្អ ណាស់  ព្រោះ​អាច​នាំមក​នូវ​ជោគវាសនា​ល្អ​ជា​ទីបំផុត សម្រាប់​កូនចៅ ។ ទោះបីជា​សាមីខ្លួន​ពុំ​មាន​ប្រជ្រុយ បែប​នេះ​ក្តី ហើយ​បាន​ទៅ​រៀបការ​ជាមួយ​នឹង​អ្នកមាន​ប្រជ្រុយ​បែបនេះ​នោះ ក៏​អាច​ផ្តល់​នូវ​ភ័ព្វសំណាង់​ដ៏ ល្អ​សម្រាប់​កូនចៅ​ដែរ ។​
​    ​
ប្រជ្រុយ​នៅ​ចំហៀង​ក្តោងច្រមុះ​
​    ​បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅត្រង់​ចំហៀង​ក្តោង​ច្រមុះ គឺជា​មនុស្ស​មានទ្រព្យ​សំណាង​ពេញ ហូរហៀរ ហើយ​ប្រសិនបើ​ក្រុមហ៊ុន​ណា​មួយ​បាន​ទទួល​មនុស្ស​ប្រភេទ​នេះ​ចូល​ធ្វើការ​គឺ​ ក្រុមហ៊ុន​នោះ​នឹង​ជួបតែ ការរីកចម្រើន​ឥត​ងាក​ក្រោយ​ឡើយ ។​
​    
​ប្រជ្រុយ​នៅ​ចំ​ពី​លើ​ស្នាម​ខ្សែ​មុខ
​    ​បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅ​ចំ​ពីលើ​ស្នាម​ខ្សែ​មុខ​លុះ​ចូល​ ដល់​មជ្ឈិមវ័យ​ទើប​មាន​ការរីក លូតលាស់ និង​ចម្រុងចម្រើន ។ ម្យ៉ាង​ទៀត​កាលពី​នៅ​កំលោះ​-​ក្រមុំ​ធ្លាប់​ជួប​ឧបសគ្គ​ច្រើន ប៉ុន្តែ​ប្រសិនបើ​ខំ ពុះពារ​ទីបំផុត​អាច​ទទួលបាន​ផ្លែផ្កា​ល្អ​ជា​ពុំខាន​ឡើយ ។​
​    
​ប្រជ្រុយ​នៅ​ផ្នែក​ខាងលើ​បបូរមាត់​
​    ​បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅ​ចន្លោះ​ច្រមុះ និង​បបូរមាត់​ជា​អ្នក​មានទ្រព្យ​ស្តុកស្តម្ភ ហើយ មាន​ជីវភាព​ប្រសើរ​រុងរឿង​ទៀតផង ។ រីឯ​ស្ត្រី​ភេទ​អាច​ក្លាយជា​ចៅហ្វាយនាយ​ទៀតផង ។​
​    
​ប្រជ្រុយ​នៅ​ជ្រុង​ចង្កា​
​    ​បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅតាម​ជ្រុង​ចង្កា គឺជា​មនុស្ស​មាន​ទីលំនៅ​រស់នៅ​ដោយ​សុខសាន្ត ហើយ​ក្នុង​ពេល​នេះ​ដែរ អាច​ក្លាយទៅជា​អ្នក​មាន​ស្តុកស្តម្ភ​មាន​ទ្រព្យសម្បត្តិ​ហូរហៀរ ។​
​   
 ​ប្រជ្រុយ​នៅលើ​ថ្ពាល់​
​    ​បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅលើ​ថ្ពាល់​ជា​អ្នក​មាន​ចរិត​រឹងប៉ឹង ហើយ​ត្រូវបាន​ចាស់ទុំ​គោរព និង​សរសើរ ម្ល៉ោះហើយ​អាច​រួមរស់​ដោយ​សុខសាន្ត​គ្រប់ពេលវេលា ។​
​    ​
ប្រជ្រុយ​នៅ​លើ​កញ្ចឹង​-​ក​
​    ​អ្នក​ដែល​មាន​ប្រជ្រុយ​នៅ​លើ​កញ្ចឹង​-​ក គឺជា​អ្នក​មាន​ជីវភាព​ធូរធារ ដោយ​ពុំ​ព្រួយបារម្ភ​ចំពោះ​ការ ខ្វះខាត​ឡើយ ។​
​    
​ប្រជ្រុយ​នៅត្រង់​គល់​ត្រចៀក

​    ​អ្នក​ដែល​មាន​ប្រជ្រុយ​នៅត្រង់​គល់​ត្រចៀក ជា​មនុស្ស​ឆ្លាត​វាងវៃ ទោះបីជា​អ្នក​នោះ​រាង​ទុយមុ​យក្តី ក៏​អាច​ជា​អ្នក​មាន​ប្រាជ្ញា​ភ្លឺ​ថ្លា​ដែរ ។ 

Thursday, April 25, 2013

សត្វជម្រុះ




១. ជ្រុះនៅមុខយើង គឺ មានមនុស្សអោយទ្រព្យមកយើង
២. ជ្រុះពីក្រោយយើង គឺ មានសត្រូវបៀតបៀនទ្រព្យយើង
៣. ជ្រុះខាងស្តាំ គឺ អោយប្រយ័ត្នក្រែងមានទុកទោស
៤. ជ្រុះខាងឆ្វេង គឺ បងប្អូននិងអោយទ្រព្យ
៥. ជ្រុះលើក្បាល គឺ បានល្អ រឺ មានកូនចៅល្អ
៦. ជ្រុះលើថ្ងាស គឺ មានសត្វចឹញ្ចឹមល្អ រឺ កូនចៅល្អ
៧. ជ្រុះលើត្រជៀក គឺ អោយប្រយ័ត្នក្រែងមានទោស
៨. ជ្រុះលើ ក គឺមានជំលោះដោយពាក្រសំដី
៩. ជ្រុះលើដៃ គឺ នឹងមានប្រពន្ធកូនចៅល្អ
១០. ជ្រុះលើជើង គឺ នឹងមានខ្ញុំកំដរប្រើប្រាស់

និមិត្តកាយកម្រើក




១. កំរើកសិរសា គឺ អ្នកទាំងឡាយនិងអោយលាភ
២. កំរើកថ្ងាស់ស្តាំ គឺ មានសាច់ញាតិលើកយើងអោយធំ
៣. កំរើកថ្ងាស់ឆ្វេង គឺ មានអ្នកធំស្រលាញ់ថែរក្សា
៤. កំរើកត្របកភ្នែកលើ គឺ នឹងកើតមានលាភច្រើនពេកក្តាន់
៥. កំរើកត្របកភ្នែកក្រោម គឺ នឹងកើតមានទុកទោសមិនល្អ
៦. កំរើកភ្នែកស្តាំ គឺ អ្នកទាំងឡាយស្រលាញ់រាប់អាន
៧. កំរើកភ្នែកឆ្វេង គឺ នឹងត្រូវធ្វើការអ្វីមួយ
៨. កំរើកត្រជៀកស្តាំ គឺ មានអ្នកដ៏ទៃអោយទុកទោស
៩. កំរើកច្រមុះ គឺ មានសាច់ញាតិយកអាហារមកអោយ
១០. កំរើកភ្នែកត្រជៀកឆ្វេង គឺ មានសាច់ញាតិយកអាហារមកអោយ
១១. កំរើកថ្ពាល់ស្តាំ គឺ មានលាភប្រសើរពេក
១២. កំរើកថ្ពាល់ឆ្វេង គឺ បានទ្រព្យល្អបរិសុទ្ធ
១៣. កំរើកបបូរមាត់ខាងលើ គឺ បានអាហារប្រសើរបរិភោគ
១៤. កំរើកបបូរមាត់ខាងក្រោម គឺ មានកិតិស័ព្ទពិរោះពិត
១៥. កំរើកផ្ងួតដៃឆ្វេង  គឺ ខ្មោចក្នុងផ្ទះអោយទុកទោស
១៦. កំរើកដៃស្តាំ គឺ មានឈ្លោះប្រកែកគ្នា
១៧. កំរើកដៃឆ្វេង គឺ មានលាភប្រសើរពេក
១៨. កំរើកស្មារស្តាំ គឺ មានអ្នកស្រលាញ់រាប់អានអោយលាភ
១៩. កំរើកស្មារឆ្វេង គឺ មានលាភប្រសើរពេក
២០. កំរើកចង្កួយដៃស្តាំ គឺ នឹងបានអង្រឹងស្នែងជិះប្រសើរពេកហោង
២១. កំរើកចង្កួយដៃឆ្វេង គឺ នឹងបានធ្វើចៅហ្វាយនាយលើគេ
២២. កំរើកចង្អុយដៃឆ្វេង គឺ មានឈ្លោះប្រកែកគ្នា
២៣. កំរើកទ្រូងស្តាំ គឺ មានឈ្លោះប្រកែកគ្នា
២៤. កំរើកទ្រូងឆ្វេង គឺ មានបងប្អូនឈឺថ្កាត់
២៥. កំរើកដោះស្តាំ គឺ នឹងមានលាភប្រសើរក្រៃ
២៦. កំរើកដោះឆ្វេង គឺ កើតមានជំងឺផ្សេងៗ
២៧. កំរើកចុងដង្ហើម គឺ មានអ្នកធំរក្សាយើង
២៨. កំរើកផ្ទៃ គឺ មានអ្នកដ៏ទៃស្រលាញ់យើង
២៩. កំរើកខ្នង គឺ នឹងមានអ្នកធំស្រលាញ់ តែអោយប្រយ័ត្នគេសួរទ្រព្យ
៣០. កំរើកលិង្គ គឺ នឹងមានស្រីស្រលាញ់យើងដោយពិត
៣១. កំរើកភ្លៅដល់សិរសា គឺ មានអ្នកស្រលាញ់រាប់អាន
៣២. កំរើកភ្លៅទាំងពីរ គឺ នឹងមានឃុននាងស្រលាញ់ប្រសើរពេក
៣៣. កំរើកភ្លៅស្តាំ គឺ មានលាភប្រសើរពេកហោង
៣៤. កំរើកភ្លៅឆ្វេង គឺ មិនល្អ
៣៥.​ កំរើកផ្នូតជើងស្តាំ គឺ មានមនុស្សរក្សាយើង
៣៦. កំរើកផ្នូតជើងឆ្វេង គឺ មានមនុស្សអោយទោស
៣៧. កំរើកជើងស្តាំ គឺ មានស្រីអោយលាភ
៣៨. កំរើកជើងឆ្វេង គឺ ទ្រព្យសម្បត្តិនិងអោយទោស
LIKE US ON FACEBOOK